សៀវភៅណែនាំនេះណែនាំអំពីគោលការណ៍មូលដ្ឋាន និងវិធីសាស្ត្រផលិតជីសរីរាង្គ និងផលិតផលជីវសាស្ត្រពីសំណល់សរីរាង្គ នៅកម្រិតគ្រួសារ និងសហគមន៍ រួមមាន២ផ្នែកសំខាន់៖
ផ្នែកទី១ ផ្តល់ព័ត៌មានទូទៅអំពីស្ថានភាពបង្កើតសំណល់ បែបបទដោះស្រាយសំណល់ក្នុងគ្រួសារយ៉ាងត្រឹមត្រូវ និងពន្យល់អំពីសារៈសំខាន់នៃការកែច្នៃសំណល់សរីរាង្គនៅក្នុងគ្រួសារ និងសហគមន៍របស់យើង។
ផ្នែកទី២ បង្ហាញអំពីគោលការណ៍សំខាន់ៗនៃដំណើរការបម្លែងសំណល់សរីរាង្គទៅជាជីសរីរាង្គ និងផ្តល់ការណែនាំអនុវត្តន៍អំពីវិធីសាស្ត្រសំខាន់ៗ។