វិស័យស្វាយចន្ទី ពឹងផ្អែកខ្លាំងលើការប្រើប្រាស់ធាតុចូលគីមី ដែលបង្កឱ្យមានការព្រួយបារម្ភទាំងចំពោះបរិស្ថាន និងសុខភាពមនុស្ស។ ជាការឆ្លើយតប គម្រោងស្វាយចន្ទីបៃតង (ឆ្នាំ២០២២–២០២៥) មានគោលបំណងលើកកម្ពស់ការអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងចំណោមអ្នកផលិតស្វាយចន្ទី។. ការស្រាវជ្រាវនេះ នឹងសាកល្បងដំណោះស្រាយតាមបែបកសិអេកូឡូស៊ី ដោយផ្តោតលើការកែលម្អជីជាតិដី ការគ្រប់គ្រងកត្តាចង្រៃនិងសត្វល្អិត និងការកាត់បន្ថយការជ្រុះផ្កា។ ការវាយតម្លៃផ្នែកសេដ្ឋកិច្ចនឹងជួយកំណត់ថា តើការអនុវត្តទាំងនេះអាចដំណើរការទៅបាន និងអាចពង្រីកវិសាលភាពសម្រាប់ការអនុវត្តឱ្យបានកាន់តែទូលំទូលាយដែរឬទេ។