សៀវភៅនេះផ្តល់នូវវិធីសាស្ត្រ និងជំហានដើម្បីកំណត់ និងប្រើប្រាស់ចំណេះដឹងបុរាណក្នុងអនុវត្តន៍កសិកម្មនិរន្តរភាព សម្រាប់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ វាក៏បង្ហាញពីគំរូ និងអនុវត្តន៍កសិកម្មនិរន្តរភាពជាច្រើនដែលជាទូទៅនៅតំបន់ភ្នំនៅភាគជើង ហើយមានតួនាទីជាឯកសារយោងសម្រាប់អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រូបង្រៀន និងនិស្សិតនៅសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ និងរដ្ឋាភិបាលមូលដ្ឋាន។