តើអ្នកដឹងទេថាសត្វអង្ក្រងមានអត្ថប្រយោជន៍ក្នុងការកម្ចាត់សត្វល្អិតចង្រៃ?
អង្ក្រងគឺជាមិត្តដ៏ល្អរបស់កសិករ ព្រោះវាអាចការពារដំណាំដូចជាស្វាយចន្ទីជាដើម មិនឱ្យសត្វល្អិតចង្រៃមកបំផ្លាញបាន។ ការរក្សាអង្ក្រងក្នុងចម្ការស្វាយចន្ទីជាវិធីសាស្រ្តមួយនៃការការពារដំណាំបែបកសិអេកូឡូស៊ី (ACP) ដែលរួមបញ្ចូលគោលការណ៍កសិអេកូឡូស៊ី វិធានការចម្រុះគ្រប់គ្រងដំណាំ (IPM) កសិកម្មសរីរាង្គ, និង កសិកម្មកកើតឡើងវិញ។
ដំណោះស្រាយបែបធម្មជាតិនេះ ជួយកាត់បន្ថយការបំផ្លាញពីសត្វល្អិតចង្រៃ បង្កើនទិន្នផល និងគុណភាពគ្រាប់ចន្ទី, បញ្ឈប់ការបាញ់ថ្នាំសត្វល្អិតគីមី, និងកាត់បន្ថយការចំណាយក្នុងផលិតកម្ម ព្រមទាំងជួយបង្កើនប្រាក់ចំណូល។ លើសពីនេះទៅទៀត បច្ចេកទេសនេះជួយអោយកសិករ និងបរិស្ថានមានសុខភាពល្អ និងពង្រឹងសមត្ថភាពបន្សុំានៃប្រព័ន្ធកសិកម្មផងដែរ។
សូមទស្សនាវីដេអូនេះដើម្បីស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងអង្ក្រង និងបទពិសោធន៍ល្អៗរបស់កសិករស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។