សៀវភៅនេះពិពណ៌នាអំពីប្រព័ន្ធដាំដុះផ្សេងៗ ហើយក្នុងចំណោមប្រព័ន្ធទាំងនោះ បានបង្ហាញអំពីអត្ថប្រយោជន៍នៃការដាំចំរុះ។ បន្ទាប់មក បានបង្ហាញអំពីការដាំចំរុះសណ្តែកដី-សណ្តែកបាយ-ស្មៅវេទីវ៉ា លក្ខណៈសម្បត្តិនៃពូជសណ្តែកដី និងសណ្តែកបាយ សត្វល្អិត ជំងឺ និងការបំផ្លាញដោយស្មៅដែលកើតមានសំខាន់ៗលើសណ្តែកដី និងសណ្តែកបាយ ព្រមទាំងវិធីការពារប្រឆាំងនឹងពួកវា។